កីឡដ្ឋានទាំង ៤ ត្រៀមសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រទេសកម្ពុជាបានត្រៀមរួចរាល់នូវ កីឡដ្ឋានចំនួន ៤កន្លែងសម្រាប់ទទួលការប្រកួតនៅពេលខាងមុខ។
ពូល A ផ្នែកបុរស់នឹងត្រូវប្រកួតនៅទីតាំងពហុកីឡដ្ឋានជាតិអូរឡាំពិក ហើយពូល B នឹងត្រូវប្រកួតនៅ ទីតាំងកីឡដ្ឋាន Prince របស់ក្រុមវិសាខា។
ចំណែកផ្នែកខាងនារី នឹងត្រូវប្រកួតនៅកីឡដ្ឋាន RSN របស់ក្រុមភ្នំពេញក្រោន និងកីឡដ្ឋានស្ដាតចាស់ របស់កងយោធពលខេមរភូមិន្ទ។
ម្ចាស់ផ្ទះកម្ពុជាផ្នែកបុរស់ នឹងត្រូវចាប់ផ្ដើមបើកទ្វារពុហកីឡដ្ឋានជាតិអូរឡាំពិកទទួលក្រុមភ្ញៀវ ទីម័រ នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣នេះហើយ។


Post a Comment