Header Ads

លោកគ្រូ Keisuke Honda លើកឡើងអំពីការប្រកួតក្នុងពូលដំបូង ជាមួយក្រុមជម្រើសជាតិទីម័រ

 


នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជានឹងបើកទ្វារ កីឡដ្ឋាន ដើម្បីទទួលក្រុមភ្ញៀវដំបូលក្នុងពូល គឺក្រុមជម្រើសជាតិទីម័រខាងកើតនៅវេលាម៉ោង ៧ យប់។ ចំណែកមួយគូទៀតគឺក្រុមជម្រើសឥណ្ឌូនេស៊ី នឹងតទល់ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅវេលាម៉ោង ៤ រសៀល។

ជុំវិញការប្រកួតដំបូងនេះ លោក Keisuke Honda គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបង្ហោះសារលើទំព័រ ហ្វេសបុករបស់គាត់ថា "ការប្រកួតដំបូង គឺជាការប្រកកួតដែលតែងតែលំបាកបំផុតមួយ។ ថ្ងៃស្អែក តុល្យភាព រវាងការប្រុងប្រយ័ត្ន និងភាពក្លាហាននឹងមានសារៈសំខាន់ ប៉ុន្តែទោះជាយ៉ាងណា វានឹងក្លាយ ជាប្រកួតស្វិតស្វាញមួយ"។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះក្រុមជម្រើសជាតិកម្ពុជាស្ថិតពូល A ជាមួយក្រុមជម្រើសជាតិ ទីម័រ ឥណ្ឌូនេស៊ី ហ្វីលីពីន និងមីយ៉ានម៉ា។ ចំណែកពូល B មានក្រុមជម្រើសជាតិ ឡាវ សឹង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។

No comments

Powered by Blogger.