Header Ads

Kaoru Mitoma ថាលេងទល់នឹងខ្សែការពារ Aaron Wan Bissaka របស់បិសាចក្រហមគឺ បរាជ័យទាំងស្រុង

 


កីឡាករ Kaoru Mitoma បានបរិយាយអំពីការលេងរបស់គាត់ទល់នឹងខ្សែការពារ Aaron Wan Bissaka ថា "បរាជ័យទាំងស្រុង" ក្នុងប្រកួតដែល Brighton ចាញ់ Manchester United នៅពាន FA Cup វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនេះ។

ក្នុងប្រកួតដ៏តានតឹងនៅឯកីឡដ្ឋាន Wembley បានបញ្ចប់ទៅដោយពុំអ្នកស៊ុតបញ្ចូលទី បន្ទាប់ការប្រកួត ៩០ នាទី និងការបន្ថែមម៉ោង។ យ៉ាងណាក្រុមរបស់លោក Erik Ten Hag បានយកឈ្នះដោយការ ស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល​ ៧-៦ ។


ទន្ទឹមនឹងនេះដែរ Mitoma បានព្យាយាមបញ្ចេញឥទ្ធិពលយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចទម្លុះរបាំងការពារពីងពាង Wan Bissaka របស់ក្រុមបិសាចក្រហមនៅតំបន់ខាងស្ដាំបានឡើយ។

កីឡាជប៉ុនអន្តរជាតិរូបនេះ បានលេងទល់នឹងក្រុមបិសាចក្រហមនៅរដូវកាលដំបូងនេះបានទទួល ស្គាល់ថាខ្សែការពារ Wan Bissaka ពិតជាគូប្រជែងខ្លាំង។

No comments

Powered by Blogger.