Header Ads

Manchester United យកឈ្នះក្រុម Brighton យ៉ាងលំបាកដើម្បីទៅជួប Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ



ក្នុងជំនួបរយៈពេល៩០នាទីរវាងក្រុមបិសាចក្រហម និងក្រុម Brighton វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup មិនក្រុមណាអាចទម្លាយសំណាញ់ទីបានឡើយ។

ការប្រកួតដ៏តានតឹងនេះ បានឈានដល់វគ្គបន្ថែមម៉ោង១៥នាទី ២ដង នៅតែមិនអាចមានក្រុមណាទម្លាយសំណាញ់ទីគូប្រកួតបានដដែល។



ភាពតានតឹងនៅតែបន្តរហូតដល់វគ្គទាត់បាល់១១ម៉ែត្រកាត់ សេចក្ដី។ ដោយកីឡាករទាំងអស់បានស៊ុតបញ្ចូលទីឱ្យក្រុមបានសម្រេចរៀងៗខ្លួន។ ជាអកុសលកីឡាករ Solly March របស់ក្រុម Brighton បានធ្វើឱ្យបាល់ហោះឡើងលើទីក្រោយកីឡាករ Wout Weghorst បានថើបបាល់ហើយផ្ដល់ឱ្យជាចិត្តសាស្ត្រ។

Victor Lindelof ជាអ្នកសម្រេចទីចុងក្រោយឱ្យបិសាចក្រហមយកឈ្នះ Brighton ក្នុងលទ្ធផល ៧:៦ ឡើងទៅជួបក្រុម Manchester City នៅវគ្គផ្ដាច់ព្រ័ត្រទាំងព្រលឹងចុងសក់។



No comments

Powered by Blogger.