Header Ads

ផ្លូវការ៖ ព្រះខ័នរាជស្វាយរៀងយកគ្រូថ្មីពី Barcelona មកដឹកនាំក្រុមរដូវកាលនេះ

 


ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសជាផ្លូវការអំពីសមាសភាពគ្រូបង្វឹកថ្មីគឺលោក Pep Munoz ដើម្បីដឹកនាំក្រុមប្រកួតប្រជែងនៅលីកកំពូលកម្ពុជានារដូវកាលថ្មីនេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះកាន់អាជ្ញាប័ណ្ណកម្រិត UEFA Pro Licence ជាមួយនឹងបទពិសោធន៍រយៈពេល ១៩ ឆ្នាំ។ 

លោកបានចំណាយពេល ៤ឆ្នាំនៅ Barcelona ដឹកនាំក្រុមឈុត U19 និងឈុត Barcelona B ដោយជួយក្រុមឱ្យឈ្នះ U19 UEFA Champions League និង ពានលីកចំនួន ២ដង មិនផ្លាស់ទីប្រទេសចិន​ កន្លែងដែលលោកបានចំណាយពេល ៧ឆ្នាំ ដឹកនាំក្រុម Huanghai FC និង Shandong FC ។

កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ គាត់បានធ្វើជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិនផងដែរ។

No comments

Powered by Blogger.